Loading...

មាតិកា
(Table of Contents)

Pediatrics: Acute Fever (Malaria)

សូមចុចលើស្ថានីយ៍ខាងក្រោមដើម្បីបើកទៅកាន់ទំព័រនោះ៖

ផ្នែកដេប៉ាតឺម៉ង់កុមារ ស្ថានីយ៍ទី០១/ការសាកសួរប្រវត្តិជំងឺ៖
គ្រុនក្តៅស្រួចស្រាវ

PED Station 01/History Taking: Acute Fever

ការណែនាំចំពោះបេក្ខជន

ប្រធានបទ៖ ការសាកសួរប្រវត្តិជំងឺគ្រុនក្តៅស្រួចស្រាវ

គោលបំណង៖ វាយតម្លៃសមត្ថភាពក្នុងការសាកសួរប្រវត្តិជំងឺ

ឈុតឆាក៖
អ្នកជាគ្រូពេទ្យព្យាបាលនៅផ្នែកជំងឺកុមារនៃមន្ទីរពេទ្យមួយ។ ម្តាយបាននាំកូនប្រុសម្នាក់ អាយុ១២ឆ្នាំ ដែលមានគ្រុនក្តៅចូលមកមន្ទីរពេទ្យដើម្បីសុំការពិនិត្យព្យាបាល។

កិច្ចការដែលត្រូវធ្វើ៖

រយៈពេល៖ ១៥នាទី

Bibliography:
1. Tatham & Patel: Complete OSCE Skills for Medical and Surgical Finals. 2010
2. K Srithara, W.A. Elwe & S. Sivanathan: Essential OSCE Topics for Medical and Surgical Finals. Master Pass, 2010
3. Tropical Infectious Diseases: Principles, Pathogens, & Practice, 2nd ed. 2004

ការណែនាំចំពោះ៖ តួសម្តែងជាអ្នកជំងឺ

- ត្រូវផ្តល់ព័ត៌មានសំខាន់ទៅបេក្ខជនអំពីសញ្ញា/រោគសញ្ញាតាមការណែនាំខាងក្រោមនេះ តែនៅពេលណាដែលបេក្ខជនបានសាកសួរប៉ុណ្ណោះ។

បេក្ខជនតួសម្តែងជាអ្នកជំងឺ
I-ការចាប់ផ្តើម
01 - ជម្រាបសួរ ប្រាប់ឈ្មោះ និងតួនាទី
- សុំការយល់ព្រម
ជម្រាបសួរ
បាទ យល់ព្រម
02 សួរបញ្ជាក់អំពីឈ្មោះ
អាយុ មុខរបរ អាស័យដ្ឋាន
- ឈ្មោះ: គ
- អាយុ ១២ឆ្នាំ សិស្ស នៅភ្នំពេញ
03 - បញ្ជាក់អំពីមូលហេតុដែលនាំអោយមកមន្ទីរពេទ្យគ្រុនក្តៅ
II-ការសាកសួរប្រវត្តិជំងឺ
ក-គ្រុនក្តៅ
04 ការចាប់ផ្តើមគ្រុនក្តៅ៖
- ភ្លាម(Sudden) ឬ សន្សឹមៗ/ ក្តៅតែតែខ្លាំងឡើងៗ?
- ចាប់ផ្តើមក្តៅខ្លាំងភ្លាមៗ
05 រយៈពេលក្តៅ៖
- រយៈពេលប៉ុន្មានថ្ងៃហើយ
- រយៈពេល៣ថ្ងៃហើយ
06 លក្ខណៈ Character៖
- គ្រុនជាប់រហូត ឬ គ្រុនលស់?
- ឬ គ្រុនលស់
07 - ក្តៅខ្លាំងឬទេ?
- ក្តៅនៅពេលណា?
- ក្តៅខ្លាំង
- ក្តៅនៅពេលរសៀល
08 មធ្យោបាយអោយត្រជាក់វិញ៖
- ដោយសម្រាក, ការប្រើថ្នាំបញ្ចុះកំដៅ?
- លេបថ្នាំប៉ារ៉ាសេតាម៉ុល
09 ធ្លាប់គ្រុនក្តៅដូចនេះពីមុនមកឬទេ?
- បើមានបញ្ជាក់ ពេលណា ក្តៅដូចម្តេច ។ល។
- គ្មានទេ
ខ-រោគសញ្ញារួមផ្សំ
បេក្ខជនតួសម្តែងជាអ្នកជំងឺ
10 មានរងារញាក់ឬទេ?
បើមានកើតនៅពេលណា(មុនឬក្រោយ ក្តៅ?)
- មានរងារញាក់
- ក្រោយ ក្តៅ
11 មានបែកញើសឬទេ?
- បើមានកើតនៅពេលណា?
- មានបែកញើស
- នៅក្រោយពេលរងារញាក់
12 ញ៉ាំអាហារបានឬទេ?- មិនឃ្លានទេ
13 មានអស់កម្លាំង ឬ វិលមុខទេ?- បាទ មាន
14 មានឡើងកន្ទួលក្រហមនៅកន្លែងណាទេ?- មិនដឹងទេ
15 មានឈឺចាប់កន្លែងណាមួយទេ?- មានឈឺសាច់ដុំ
16 មានក្អួតនិងចង្អោរឬទេ?- គ្មានទេ
17 មានរាក ក្អួត និង ឈឺពោះឬទេ?- គ្មានទេ
18 មាននោមញឹកញាប់ នោមឈឺឬទេ?
- ទឹកនោមពណ៌ដូចម្តេច?
- គ្មានទេ
- ទឹកនោមពណ៌លឿង
19 មានរោលកន្ទួលឬមានប្រែប្រួលស្បែកឬទេ?- គ្មានទេ
20 មានឈឺក្បាលឬទេ?- បាទ មាន
21 មានហូរសំបោរឬទេ?- គ្មានទេ
22 មានប្រកាច់ឬទេ?- គ្មានទេ
គ-ប្រវត្តិរោគព្យាបាលជម្ងឺកន្លងមក
23 មានជម្ងឺអ្វីដូចជា លោកគ្រូធ្លាប់ធ្វើដូចខាងលើឬទេ?- គ្មានទេ
ឃ-ប្រវត្តិនៃការប្រើប្រាស់ឱសថកន្លងមក
24 តើធ្លាប់មានប្រតិកម្មជាមួយថ្នាំណាមួយទេ?- គ្មានទេ
25 តើបានចាក់វ៉ាក់សាំងគ្រប់ឬទេ?- បានចាក់វ៉ាក់សាំងគ្រប់
ង-ប្រវត្តិគ្រួសារ&សង្គម
26 មានសមាជិកគ្រួសារឬអ្នកជិតខាង មានកើតគ្រុនឈាមឬគ្រុនក្តៅផ្សេងទៀតឬទេ?- គ្មានទេ
27 ធ្លាប់បានធ្វើដំណើរទៅណាក្រាយពេលថ្មីៗនេះទេ?
បើមានចូរបញ្ជាក់៖
ធ្លាប់បានធ្វើដំណើទៅណាឆ្ងាយពេលថ្មីៗនេះទេ?
បើមានចូរបញ្ជាក់៖
-ទៅទីណា? មានទៅតំបន់គ្រុនចាញ់ឫតំបន់រោគរាតត្បាតផ្សេងទៀត?
- ទៅប៉ុន្មានថ្ងៃ?
- បាទ មាន
- ទៅខេត្តព្រះវិហារ
- ទៅ៣ថ្ងៃ
បេក្ខជនតួសម្តែងជាអ្នកជំងឺ
28 - មាន មូស/សត្វល្អិតទិចឬខាំ/សត្វខាំឬទេ?
- តើបានប៉ះពាល់ សត្វឈឺទេ?
- មានញាំទឹក/ចំណីអាហារមិនស្អាតឬទេ?
- គ្មានសត្វខាំទេ ដេកតែក្នុងមុង
- មិនបានប៉ះពាល់ សត្វឈឺទេ
- មិនដឹងទេ

តារាងផ្តល់ពិន្ទុ

គ្រូត្រួតពិនិត្យត្រូវគូសសំគាល់ប្រតិបត្តិការដែលចប់ការប្រឡង
PED ស្ថានីយ៍ទី 01ការសាកសួរពីប្រវត្តិជំងឺ
ប្រធានបទជំងឺគ្រុនក្តៅស្រួចស្រាវ
បេក្ខជនឈ្មោះ........................ លេខសម្គាល់..............
មេប្រយោគឈ្មោះ........................ ហត្ថលេខា..............

ការណែនាំចំពោះមេប្រយោគ

ការវាយតម្លៃ012
I-ការចាប់ផ្តើម
01 - ជម្រាបសួរប្រាប់ឈ្មោះ និងតួនាទី
- ពន្យល់អំពីអ្វីដែលត្រូវធ្វើ និងសុំការយល់ព្រម
02 សួរបញ្ជាក់អំពីអាយុមុខរបរអាស័យដ្ឋាន
03 - បញ្ជាក់អំពីមូលហេតុដែលនាំអោយមកមន្ទីរពេទ្យ
II-ការសាកសួរប្រវត្តិជំងឺ
ក-គ្រុនក្តៅ Fever
04 ការចាប់ផ្តើមក្តៅ Onset៖
- ភ្លាម(Sudden) ឬ
- សន្សឹមៗ/ ក្តៅតែតែខ្លាំងឡើងៗ? (Gradual/Progressive)
05 រយៈពេលក្តៅ Duration៖
- រយៈពេលប៉ុន្មានថ្ងៃហើយ?
06 លក្ខណៈ Character៖
- គ្រុនជាប់រហូត ឬ គ្រុនលស់?
ការវាយតម្លៃ (ត)012
07 - ក្តៅខ្លាំងឬទេ?
- ក្តៅនៅពេលណា?
08 មធ្យោបាយអោយត្រជាក់វិញ៖
- ដោយសម្រាក, ការប្រើថ្នាំបញ្ចុះកំដៅ?
09 ធ្លាប់គ្រុនក្តៅដូចនេះពីមុនមកឬទេ?
- បើមានបញ្ជាក់ ពេលណា ក្តៅដូចម្តេច ។ល។
ខ-រោគសញ្ញារួមផ្សំ Associated Symptoms and Signs
10 មានរងារញាក់ឬទេ? Shivering/Frissons.
- បើមានកើតនៅពេលណា(មុនឬក្រោយ ក្តៅ?)
11 មានបែកញើសឬទេ?
- បើមានកើតនៅពេលណា?
12 ញ៉ាំអាហារបានឬទេ?
13 មានអស់កម្លាំង ឬ វិលមុខទេ?
14 មានឡើងកូនកណ្តុរនៅត្រង់កន្លែងណាទេ?
15 មានឈឺចាប់កន្លែងណាមួយទេ?
16 មានក្អួតនិងចង្អោរឬទេ? (លោហិតដង្កូវើមខាងក្រោម)
17 មានរាក ក្អួត និង ឈឺពោះឬទេ?(gastroenteritis)
18 មាននោមញឹកញាប់ នោមឈឺឬទេ? ទឹកនោមពណ៌ដូចម្តេច? (UTI)
19 មានរោលកន្ទួលឬមានប្រែប្រួលស្បែកឬទេ? (viral illness)
20 មានឈឺក្បាលឬទេ?
21 មានហូរសំបោរឬទេ?
22 មានប្រកាច់ឬទេ?
គ-ប្រវត្តិនៃការរោគព្យាបាលជម្ងឺកន្លងមក Past Medical History
23 មានជម្ងឺអ្វីដូចជា លោកគ្រូធ្លាប់ធ្វើដូចខាងលើឬទេ?
ឃ-ប្រវត្តិនៃការប្រើប្រាស់ឱសថកន្លងមក Drug History
24 តើធ្លាប់មានប្រតិកម្មជាមួយថ្នាំណាមួយទេ?
25 តើបានចាក់វ៉ាក់សាំងគ្រប់ឬទេ?
ង-ប្រវត្តិគ្រួសារ&សង្គម Family and Social History
26 មានសមាជិកគ្រួសារឬអ្នកជិតខាង មានកើត គ្រុនឈាមឬគ្រុនក្តៅផ្សេងទៀតឬទេ?
ការវាយតម្លៃ (ត)012
27 ធ្លាប់បានធ្វើដំណើរទៅណាក្រាយពេលថ្មីៗនេះទេ?
បើមានចូរបញ្ជាក់៖
- ទៅណា? មានចាំកន្លែងមុនឬតំបន់រោគរាតត្បាត ផ្សេងទៀត?
- ទៅប៉ុន្មានថ្ងៃ?
28 - មាន មូស/សត្វល្អិតទិចឬខាំ/សត្វខាំឬទេ?
- តើបានប៉ះពាល់ សត្វឈឺឬទេ?
- មានញាំទឹក/ចំណីអាហារមិនស្អាតឬទេ??
III-ការបញ្ចប់
29 សង្ខេបនូវចំណុចសំខាន់ៗដែលបានរកឃើញ៖
- កុមារអាយុ១២ឆ្នាំ រស់នៅភ្នំពេញ
- គ្រុនលស់ដោយមានញាក់បែកញើសនឹងឈឺក្បាលរយៈពេល៣ថ្ងៃហើយ
- មិនមានក្អួតហូរឈាមនិងក្អួតទេ
- បានធ្វើដំណើរទៅតំបន់ព្រៃភ្នំដោយគ្មានមុងជ្រលក់ថ្នាំនិងមិនបានប៉ះពាល់ បក្សី/សត្វឈឺទេ
30 ផ្តល់នូវរោគវិនិច្ឆ័យបឋម Presumptive/differential diagnosis:
ក- ជំងឺគ្រុនចាញ់ Malaria,
ខ- ជំងឺគ្រុនឈាម/ជម្ងឺគ្រុនក្តៅផ្សេងទៀត DHF/ Other eruptive fever
គ- ជំងឺរលាកផ្លូវនោមឬជំងឺគ្រុនពោះវៀន UTI, Typhoid Fever
31 - ប្រាប់អ្នកជំងឺអំពីតម្រូវការពិនិត្យរាងកាយដើម្បីរករោគវិនិច្ឆ័យ
- អរគុណអ្នកជំងឺ
IV-ការវាយតម្លៃជារួម
32 - និយាយមិនញាប់ពេក ភាសាសាមញ្ញ សាកសួរតាមលំដាប់
- ធ្វើការសាកសួរដោយមើលទឹកមុខអ្នកជំងឺ (ថាគាត់យល់សំណួរឬទេ)
ពិន្ទុសរុប (NEC)

ផ្នែកដេប៉ាតឺម៉ង់កុមារ ស្ថានីយ៍ទី០២៖
ការពិនិត្យកុមារដែលគ្រុនក្តៅស្រួចស្រាវ

PED Station 02: Physical Exam of a Child with Acute Fever

ការណែនាំចំពោះបេក្ខជន

ប្រធានបទ៖ ការពិនិត្យរាងកាយកុមារដែលគ្រុនក្តៅស្រួចស្រាវ

គោលបំណង៖ វាយតម្លៃបច្ចេកទេសក្នុងការពិនិត្យរាងកាយរកមូលហេតុជំងឺ

ឈុតឆាក៖
អ្នកជាគ្រូពេទ្យព្យាបាលនៅផ្នែកជំងឺកុមារនៃមន្ទីរពេទ្យមួយ។ ម្តាយបាននាំកូនប្រុសម្នាក់អាយុ ១២ឆ្នាំ ដែលមានគ្រុនក្តៅមកមន្ទីរពេទ្យដើម្បីសុំការពិនិត្យព្យាបាល។

ប្រវត្តិជំងឺ៖
- គ្រុនក្តៅខ្លាំងរយៈពេល៣ថ្ងៃមកហើយ ដោយមានរងារញាក់មុនក្តៅខ្លួន
- មិនមានបែកញើសនៅពេលយប់ទេ - ឈឺក្បាល
- ស្ងិតស្ងែ/អស់កម្លាំង - មិនមានក្អួត/រាក/ប្រកាច់
- មិនប៉ះពាល់បក្សី (No poultry contact) - មិនដែលមានប្រតិកម្មជាមួយឱសថ
- ធ្លាប់បានធ្វើដំណើរទៅខេត្តព្រះវិហារសប្តាហ៍មុននេះ

កិច្ចការដែលត្រូវធ្វើ៖

រយៈពេល៖ ១៥នាទី

សម្ភារៈ/ធនធានដែលផ្តល់៖
- Stethoscope - ប្រដាប់វាស់ឈាម - Otoscope - ឈើសង្កត់អណ្តាត - អាល់កុលលាងដៃ
- តួសំដែងអ្នកជំងឺ/ម៉ានីកាំង Simulated Patient/ Manikin


តារាងផ្តល់ពិន្ទុ: ការពិនិត្យរាងកាយ

ការវាយតម្លៃ012
I-ការចាប់ផ្តើម
01 - លាងដៃដោយប្រើអាល់កុលលាងដៃមុនពេលចាប់ផ្តើមពិនិត្យ
- ពណ៌នា៖ ការលាងដៃដោយអង់ទីសិបទិកដើម្បីបង្ការការឆ្លងរោគ
02 - ជំរាបសួរនិងណែនាំខ្លួន (ចំពោះ៖ ម្តាយ)
- ពន្យល់អំពីការពិនិត្យរាងកាយកុមារដើម្បីរកមើលរោគវិនិច្ឆ័យ
- សុំការយល់ព្រមពីម្តាយដើម្បីធ្វើការពិនិត្យកុមារ
03 បញ្ជាក់អំពីឈ្មោះ អាយុ និងអាសយដ្ឋានអ្នកជំងឺ
04 ឲ្យអ្នកជំងឺដោះអាវដេកផ្ងារ និងកើយខ្នើយដើម្បីងាយស្រួលក្នុងការពិនិត្យ
05 យកសញ្ញាជីវិត៖ សីតុណ្ហភាព ជីពចរ មួយនាទី ដង្ហើម និងសម្ពាធឈាម
06 និយាយផ្តល់ទំនុកចិត្តដល់អ្នកជំងឺ កុំអោយភ័យខ្លាចចំពោះការពិនិត្យ
II-ការពិនិត្យ
ក-សភាពទូទៅ (General Appearance)
07 ពិនិត្យស្មារតីអ្នកជំងឺ
ពណ៌នា៖ រកមើល តើធម្មតាឬប្រែប្រួល Consciousness: alteration / distress
ការវាយតម្លៃ (ត)012
08 ពិនិត្យពណ៌ស្បែក
ពណ៌នា៖ ដើម្បីរកមើល ស្លេកស្លាំង/លឿង/ស្វាយ (pallor/ jaundice/ cyanosis)
ពិនិត្យស្បែក
ពណ៌នា៖ រកមើលរបួសឬដំបៅ
09 ពិនិត្យរក ចំណុចក្រហមក្រោមស្បែក ជាំខ្មៅក្រោមស្បែក ឈាមច្រមុះ
petechiae, ecchymosis, epistaxis, gum bleeding
ពណ៌នា៖ រកមើលសញ្ញានៃការហូរឈាម។
10 Tourniquet test (ធ្វើបង្ហាញ)
ពណ៌នា៖ ដើម្បីរកមើលតើមានចេញចំណុចក្រហមក្រោមស្បែកឬអត់?
11 ពិនិត្យក (ធ្វើបង្ហាញ)
ពណ៌នា៖ ដើម្បីរកមើលរឹងកមានរឹងក
ខ-ការពិនិត្យសរសៃប្រសាទ Neurological Exam
12 តេស្ត Kernig (ធ្វើបង្ហាញ)
ពណ៌នា៖ ដើម្បីរកមើល សញ្ញានៃការរលាកស្រោមខួរ
13 តេស្ត Brudzinski (ធ្វើបង្ហាញ)
ពណ៌នា៖ ដើម្បីរកមើល សញ្ញានៃការរលាកស្រោមខួរ
គ-ទ្រូង (Chest)
14 ពិនិត្យការដកដង្ហើម
ពណ៌នា៖ រកមើលការពិបាកដកដង្ហើម (dyspnea/shortness of breath)
15 ស្ទាបទ្រូង (ធ្វើបង្ហាញ)
ពណ៌នា៖ ដើម្បីរក Vibration Vocale
16 ស្ដាប់សួត (ធ្វើបង្ហាញ)
ពណ៌នា៖ ដើម្បីរកសំឡេង MV; Rale និងសំឡេងមិនធម្មតាផ្សេងទៀតនៅ
សួតនិងស្រោមសួត
17 គោះទ្រូង (ធ្វើបង្ហាញ)
ពណ៌នា៖ ដើម្បីរកមើលសំឡេងណែនឬខ្ទរ
ឃ-ពោះ (Abdomen)
ការវាយតម្លៃ (ត)012
18 សង្កេត (ធ្វើបង្ហាញ)
ពណ៌នា៖ មើលទ្រង់ទ្រាយ/ភាពប៉ោង/ដុំ/ចលនាពោះពេលដកដង្ហើម
shape/ distension/ mass/ movement with respiration
19 ស្ទាបពោះ (ធ្វើបង្ហាញ)
ពណ៌នា៖ រកមើលកន្លែងឈឺនិងឈឺស្រកៀរ Hyperesthesia zone
20 ស្ទាបពោះ
ពណ៌នា៖ រកមើលកន្លែងដែលឈឺពិសេសឈឺខ្លាំងពេលដកដៃចេញរហ័សនិង
រកការរឹងនៃសាច់ដុំពោះ ពេលស្ទាប រកមើលការកូរពោះ (gargouillement)
21 ស្ទាបពោះ
ពណ៌នា៖ រកមើលថ្លើមរីក Hepatomegaly
22 ស្ទាបពោះ
ពណ៌នា៖ រកមើលផាលរីក Splenomegaly
23 ស្ទាបពោះ ទាំងខាងមុខ និងខាងក្រោយ (ធ្វើបង្ហាញ)
ពណ៌នា៖ រកមើលដុំពោះ Abdominal masses
24 គោះពោះ (ធ្វើបង្ហាញ)
ពណ៌នា៖ ដើម្បីរកមើលសំឡេងណែនឬទ្ទរ (ពណ៌នា)
ស្តាប់ពោះ (ធ្វើបង្ហាញ)
ពណ៌នា៖ ដើម្បីរកមើលសំឡេងនៃចលនាពោះវៀន
ង-ត្រចៀកមាត់ និង បំពង់ក
25 ពិនិត្យត្រចៀក (ធ្វើបង្ហាញ)
ពណ៌នា៖ រកមើលការរលាក
26 ពិនិត្យបំពង់ក (ធ្វើបង្ហាញ)
ពណ៌នា៖
- រកមើលការរលាក
27 ពិនិត្យមាត់ (ធ្វើបង្ហាញ)
ពណ៌នា៖
- រកមើល តើអណ្តាតពណ៌សឬធម្មតាដំបៅអញ្ចាញធ្មេញ (ពណ៌នា)
III-ការបញ្ចប់ទម្រង់ការ
ការវាយតម្លៃ (ត)012
សង្ខេបនូវចំណុចសំខាន់ៗដែលបានរកឃើញ (ផ្តល់អោយដោយមេប្រយោគ)៖
-មិនស្លេកស្លាំង (No pallor)
-មិនមានហូរឈាមក្រោមស្បែក (No skin bleeding)
-មិនបាត់បង់ស្មារតី (No consciousness alteration)
-មិនរឹងក (No neck stiffness)
-មិនក្អក មិនហត់និងសំឡេងនៃការដកដង្ហើមធម្មតា
-សញ្ញា Kernig & Bruitzenski អវិជ្ជមាន,
-មិនឈឺពោះ ហើមពោះ (No abdominal distension/pain)
-មិនមានដុំនៅក្នុងពោះឬផាល/Spleen និងថ្លើមធំទេ
-មិនរលាកត្រចៀកនិងបំពង់កទេ (No ENT inflammation)
28 លើកឡើងនូវរោគវិនិច្ឆ័យប្រហាក់ប្រហែលបំផុត
- ជម្ងឺគ្រុនចាញ់ Malaria
29 លើកឡើងនូវរោគវិនិច្ឆ័យប្រហាក់ប្រហែលដែលត្រូវញែកចេញ៖
- គ្រុនពោះវៀន Typhoid Fever
- គ្រុនឈាម DHF
- រលាកផ្លូវបង្ហូរទឹកនោម UTI
30 -ជំរាបអ្នកជំងឺអំពីតំរូវការសម្រាប់ការអង្កេតវិភាគបន្ថែមទៀត ដើម្បីបញ្ជាក់រោគវិនិច្ឆ័យ។
31 -អរគុណ និងគ្រប ដណ្តប់ឲ្យអ្នកជំងឺ ព្រមទាំងលាងដៃ។
V-ការវាយតម្លៃជារួម
32 - ធ្វើការពិនិត្យតាមលំដាប់លំដោយ ត្រឹមត្រូវ និងស្ទាត់
- អាកប្បកិរិយានិងសិល្បៈកំបាត់សមរម្យជាពេទ្យ
ពិន្ទុសរុប (NEC)

ផ្នែកដេប៉ាតឺម៉ង់កុមារ ស្ថានីយ៍ទី០៣- ការអង្កេតវិភាគស្រាវជ្រាវ៖
កុមារដែលគ្រុនក្តៅស្រួចស្រាវ

Pediatric Station 03/Investigation: Acute Fever

ការណែនាំចំពោះបេក្ខជន

ប្រធានបទ៖ ការអង្កេតវិភាគស្រាវជ្រាវជំងឺគ្រុនក្តៅស្រួចស្រាវ

គោលបំណង៖ វាយតម្លៃសមត្ថភាពក្នុងការអង្កេតវិភាគស្រាវជ្រាវរកមូលហេតុជំងឺ

ឈុតឆាក៖
អ្នកជាគ្រូពេទ្យព្យាបាលនៅផ្នែកជំងឺកុមារនៃមន្ទីរពេទ្យមួយ។ អ្នកត្រូវធ្វើការអង្កេតវិភាគរកមូលហេតុជម្ងឺបន្ទាប់ពីបានសាកសួរប្រវត្តិជំងឺនិងពិនិត្យអ្នកជំងឺប្រុសអាយុ១២ឆ្នាំម្នាក់ដែលមានគ្រុនក្តៅស្រួចស្រាវ។

ប្រវត្តិជំងឺ៖
- គ្រុនក្តៅខ្លាំងរយៈពេល៣ថ្ងៃមកហើយ ដោយមានរងារញាក់មុនក្តៅខ្លួន
- មិនមានបែកញើសនៅពេលយប់ទេ - ឈឺក្បាល
- ស្ងិតស្ងែ/អស់កម្លាំង - មិនមានក្អួត/រាក/ប្រកាច់
- មិនប៉ះពាល់បក្សី (No poultry contact) - មិនមានភ្លុក ហាត់
- ធ្លាប់បានធ្វើដំណើរទៅខេត្តព្រះវិហារសប្តាហ៍មុននេះ - មិនដែលមានប្រតិកម្មជាមួយឱសថ សប

លទ្ធផលនៃការពិនិត្យអ្នកជំងឺ (Physical examination findings):
សញ្ញាជីវិត: សីតុណ្ហភាព 39° C, សម្ពាធឈាម 100/60 mmHg, ជីពចរ 100/min, ចង្វាក់ដង្ហើម : 25/min
ការពិនិត្យរាងកាយ (Physical Examination):
- មិនស្លេកស្លាំង (No pallor )
- មិនមានហូរឈាមក្រោមស្បែក (No skin bleeding)
- មិនបាត់បង់ស្មារតី ( No consciousness alteration)
- មិនរឹងក (No neck stiffness)
- មិនក្អក មិនហត់និងសំឡេងនៃការដកដង្ហើមធម្មតា
- សញ្ញា Kernig & Bruitzenski ធម្មតា
- មិនឈឺពោះ, ហើមពោះ, កូរពោះទេ (No abdominal distension/pain/rumbling)

- មិនមានដុំនៅក្នុងពោះឬផាលនិងថ្លើមធំទេ
- មិនរលាកត្រចៀក, បំពង់កនិងអណ្តាតអត់សទេ (No ENT inflammation)

កិច្ចការដែលត្រូវធ្វើ៖

រយៈពេល៖ ១៥នាទី

References:
- Guidelines for the Treatment of Malaria, 2nd Edition; World Health Organization, 2010

តារាងផ្តល់ពិន្ទុ: ការអង្កេតវិភាគ

ការវាយតម្លៃ012
I-រោគវិនិច្ឆ័យដោយមានការពន្យល់អះអាង(Justification)
01 រោគវិនិច្ឆ័យ ប្រហាក់ប្រហែលបំផុត៖
- ជំងឺគ្រុនចាញ់ កម្រិតមធ្យម
02 រោគវិនិច្ឆ័យ ប្រហាក់ប្រហែលដែលត្រូវញែកចេញ៖
ក- ជំងឺគ្រុនពោះវៀន (Typhoid Fever )
ខ- ជំងឺគ្រុនឈាម Dengue Hemorrhagic Fever
គ- រលាកផ្លូវបង្ហូរទឹកនោម
ឃ- Septicemia/Sepcemie
II-ការអង្កេតវិភាគ (ដើម្បីរកអ្វី និងអាចបានលទ្ធផលដូចម្តេច)
03 - ពិនិត្យឈាមដើម្បីរកមើលជំងឺគ្រុនចាញ់៖ Microscopy vs Dipstick
- លទ្ធផលរំពឹងទុក៖
Microscopy: រកមើលប្រភេទ (PF/PV...) និងចំនួនប៉ារ៉ាស៊ីត (+/++/+++)
Dipstick: រកមើល antigen ប៉ារ៉ាស៊ីតគ្រុនចាញ់
ការវាយតម្លៃ (ត)012
04 ធ្វើការរាប់គ្រាប់ឈាម FBC ដើម្បីរកមើល ការបង្កររោគដោយបាក់តេរី និង ជំងឺគ្រុនឈាម។ លទ្ធផលរំពឹងទុក៖
-ការបង្កររោគដោយបាក់តេរី៖ គ្រាប់ឈាមស និងP. Neutrophile ឡើង
-ជំងឺគ្រុនឈាម: hemo-concentration & hypo-plaquettose
05 - បណ្តុះឈាម ដើម្បីរកមើលជំងឺគ្រុនពោះវៀន
- លទ្ធផលរំពឹងទុក៖ វិជ្ជមាន ចាប់ពី២៤ម៉ោងក្រោយ។
06 ពិនិត្យទឹកនោម — Exam Cyto-bact និង Uroculture ដើម្បីរកមើលជំងឺរលាកផ្លូវបង្ហូរនោម (UTI)។ លទ្ធផលរំពឹងទុក៖ វិជ្ជមាន
III-សំណួររបស់មេប្រយោគ
07 សំណួរ ០១- ហេតុអ្វីបានជាចាំបាច់ត្រូវបញ្ជាក់រោគវិនិច្ឆ័យជំងឺគ្រុនចាញ់ដោយ ការពិនិត្យឈាមរកប៉ារាសីត?
+ដើម្បីរក ប្រភេទ (Vivax/Falciparum/...) ចំនួន (+/++/++) និងសណ្ឋាន (Trophozoid/Gametocyt) របស់Plasmodiumជាមូលដ្ឋានក្នុងការ៖
-ព្យាបាលជំងឺ អោយមានប្រសិទ្ធភាព improve patient care;
-ជៀសវាងការប្រើថ្នាំគ្រុនចាញ់ ព្យបាលជំងឺដែលមិនមែនគ្រុនចាញ់ដោយ ផ្អែកតែលើរោគវិនិច្ឆ័យគ្លីនិក។
08 សំណួរ ០២--ប្រៀបធៀបផលប្រយោជន៍នៃការប្រើ Microscopy (ធៀបទៅនឹង Dipsticks) ក្នុងការធ្វើរោគវិនិច្ឆ័យជំងឺគ្រុនចាញ់?
-Microscopyអាចរកប្រភេទ (Vivax/Falciparum/...) ចំនួន (+/++/++) និងស ណ្ឋាន (Trophozoid/Gametocyt) របស់Plasmodiumនិងអាចតាមដានការ ឆ្លើយតបរបស់ប៉ារ៉ាស៊ីតទៅនឹងថ្នាំគ្រុនចាញ់។
09 សំណួរ ០៣- -ប្រៀបធៀបផលប្រយោជន៍នៃការប្រើ Dipsticks(ធៀបទៅនឹង Microscopy) ក្នុងការធ្វើរោគវិនិច្ឆ័យជំងឺគ្រុនចាញ់?
-Dipsticks អាចធ្វើតេស្តជំងឺគ្រុនចាញ់បានឆាប់រហ័ស ដោយមិនចាំបាច់មានមី ក្រូទស្សន៍ និងបុគ្គលិកផ្នែកមីក្រូទស្សន៍។
IV-ការវាយតម្លៃជារួម
10 - ធ្វើការពន្យល់បានក្បោះក្បាយ និង ងាយយល់
ពិន្ទុសរុប (NEC)

ផ្នែកដេប៉ាតឺម៉ង់កុមារ ស្ថានីយ៍ទី០៤-
ការធ្វើរោគវិនិច្ឆ័យកុមារដែលគ្រុនក្តៅស្រួចស្រាវ

Pediatric Station 04/Diagnosis: Acute Fever

ការណែនាំចំពោះបេក្ខជន

ប្រធានបទ៖ ការធ្វើរោគវិនិច្ឆ័យ កុមារដែលមានជំងឺគ្រុនក្តៅស្រួចស្រាវ

គោលបំណង៖ វាយតម្លៃសមត្ថភាពក្នុងការ ធ្វើរោគវិនិច្ឆ័យ

ឈុតឆាក៖
អ្នកជានិស្សិតអន្តេវាសិកនៅផ្នែកជំងឺកុមារនៃមន្ទីរពេទ្យមួយ។ អ្នកត្រូវពិនិត្យក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ ដែលមានគ្រុនក្តៅស្រួចស្រាវ ដើម្បីធ្វើរោគវិនិច្ឆ័យដាក់កំណត់នៃជំងឺ ។

ប្រវត្តិជំងឺ៖
- គ្រុនក្តៅខ្លាំងរយៈពេល៣ថ្ងៃមកហើយ ដោយមានរងារញាក់មុនក្តៅខ្លួន
- មិនមានបែកញើសនៅពេលយប់ទេ - ឈឺក្បាល
- ស្ងិតស្ងែ/អស់កម្លាំង - មិនមានក្អួត/រាក/ប្រកាច់
- មិនប៉ះពាល់បក្សី (No poultry contact) - មិនមានភ្លុក ហាត់
- ធ្លាប់បានធ្វើដំណើរទៅខេត្តព្រះវិហារសប្តាហ៍មុននេះ - មិនដែលមានប្រតិកម្មជាមួយឱសថ

លទ្ធផលនៃការពិនិត្យអ្នកជំងឺ (Physical examination findings):
សញ្ញាជីវិត: សីតុណ្ហភាព 39° C, សម្ពាធឈាម 100/60 mmHg, ជីពចរ 100/min, ចង្វាក់ដង្ហើម : 25/min
ការពិនិត្យរាងកាយ (Physical Examination):
- មិនស្លេកស្លាំង (No pallor )
- មិនមានហូរឈាមក្រោមស្បែក (No skin bleeding)
- មិនបាត់បង់ស្មារតី ( No consciousness alteration)
- មិនរឹងក (No neck stiffness)
- មិនក្អក មិនហត់និងសំឡេងនៃការដកដង្ហើមធម្មតា
- សញ្ញា Kernig & Bruitzenski ធម្មតា
- មិនឈឺពោះ, ហើមពោះ, កូរពោះទេ (No abdominal distension/pain/rumbling)
- មិនមានដុំនៅក្នុងពោះឬផាលនិងថ្លើមធំទេ

- មិនរលាកត្រចៀក, បំពង់កនិងអណ្តាតអត់សទេ (No ENT inflammation)

លទ្ធផលនៃការពិនិត្យឈាម៖

កិច្ចការដែលត្រូវធ្វើ៖

បញ្ជាក់៖ ក្នុងករណីចាំបាច់ បេក្ខជនអាចប្រើប្រាស់លទ្ធផលនៃការអង្កេតវិភាគស្រាវជ្រាវបន្ថែមទៀតបាន (Other Investigations)។

រយៈពេល៖ ១៥នាទី

តារាងផ្តល់ពិន្ទុ:

រោគវិនិច្ឆ័យ

គ្រូត្រួតពិនិត្យត្រូវគូសសំគាល់ប្រតិបត្តិការដែលចប់ការប្រឡង
PED ស្ថានីយ៍ទី 04រោគវិនិច្ឆ័យ
ប្រធានបទជំងឺគ្រុនក្តៅស្រួចស្រាវ
បេក្ខជនឈ្មោះ........................ លេខសម្គាល់..............
មេប្រយោគឈ្មោះ........................ ហត្ថលេខា..............

ក-រោគវិនិច្ឆ័យ Diagnostic (08 ពិន្ទុ)

ជំងឺ៖-ជំងឺ គ្រុនចាញ់ (៥ពិន្ទុ) - កម្រិតមធ្យម(៣ពិន្ទុ)

ខ-ការអះអាង Justifications (12 ពិន្ទុ)

១-ប្រវត្តិជំងឺ (History):
-ក្មេងប្រុសអាយុ១២ឆ្នាំ គ្រុនក្តៅខ្លាំងរយៈពេល៣ថ្ងៃមកហើយ ដោយមានរងារញាក់មុនក្ដៅខ្លួន(១ពិន្ទុ)
-មិនបែកញើសនៅពេលយប់ទេ, ឈឺក្បាល, អស់កម្លាំង/ល្អិតល្ហែ, មិនមានក្អួត/រាគ/ប្រកាច់(១ពិន្ទុ),
-មិនប៉ះពាល់បក្សី មិនមាន ក្អកហត់(១ពិន្ទុ) - ធ្លាប់បានធ្វើដំណើរទៅខេត្តព្រះវិហារ៣សប្តាហ៍មុននេះ មិនដែលមានប្រតិកម្មជាមួយឪសថ(១ពិន្ទុ)

២-ការពិនិត្យរាងកាយអ្នកជំងឺ (Physical Examination):(៥ពិន្ទុ)
-សីតុណ្ហភាព 39°C, សំពាធឈាមៈ: 100/60 mmHg, ជីពចរៈ 100/min, ចង្វាក់ដង្ហើមៈ: 25/min (១ពិន្ទុ)
-មិនហូរឈាមក្រោមស្បែក មិនបាត់បង់ស្មារតី មិនរឹងក មិនក្អក មិនហត់និងសំឡេងនៃការដកដង្ហើមធម្មតា(១ពិន្ទុ)
-សញ្ញា Kernig & Bruitzenski ធម្មតា, មិនមានដុំនៅក្នុងពោះឬផាល និងថ្លើមធំទេ(១ពិន្ទុ),
-មិនរលាកត្រចៀក បំពង់កនិងអណ្តាតអត់សទេ(១ពិន្ទុ).-មិនរឹងក(១ពិន្ទុ)

៣-ការពិនិត្យឈាម (Blood Test):(២ពិន្ទុ)
- Hemoglobin: 12.0 g/dl, Het: 38%, Platelet: 227,000/mm3, WBC: 10.3 x 10°/L(១ពិន្ទុ)
-ពិនិត្យរកមេរោគគ្រុនចាញ់(១ពិន្ទុ)

៤-ការអង្កេតវិភាគផ្សេងទៀត (Other Investigations):(១ពិន្ទុ)
-Dipsticks អាចធ្វើតេស្តជំងឺគ្រុនចាញ់បានឆាប់រហ័ស ដោយមិនចាំបាច់មានមីក្រូទស្សន៍ និងបុគ្គលិកផ្នែកមីក្រូទស្សន៍ (១ពិន្ទុ)

ផ្នែកដេប៉ាតឺម៉ង់កុមារ ស្ថានីយ៍ទី០៥-
គម្រោងព្យាបាលកុមារដែលមានជំងឺគ្រុនចាញ់

Pediatric Station 05: Treatment of Malaria

ការណែនាំចំពោះបេក្ខជន

ប្រធានបទ៖ គម្រោងព្យាបាលកុមារដែលមានជំងឺគ្រុនចាញ់

គោលបំណង៖ វាយតម្លៃសមត្ថភាពក្នុងការលើកឡើងនូវគម្រោងព្យាបាលជំងឺ

ឈុតឆាក៖
អ្នកជាគ្រូពេទ្យព្យាបាលនៅផ្នែកជំងឺកុមារនៃមន្ទីរពេទ្យមួយ។ ម្តាយបាននាំកូនប្រុសម្នាក់អាយុ ១២ឆ្នាំ ដែលមានគ្រុនក្តៅចូលមកមន្ទីរពេទ្យដើម្បីសុំការពិនិត្យព្យាបាល។

ប្រវត្តិជំងឺ៖
- គ្រុនក្តៅខ្លាំងរយៈពេល៣ថ្ងៃមកហើយ ដោយមានរងារញាក់មុនក្តៅខ្លួន
- មិនមានបែកញើសនៅពេលយប់ទេ - ឈឺក្បាល
- ស្ងិតស្ងែ/អស់កម្លាំង - មិនមានក្អួត/រាក/ប្រកាច់
- មិនប៉ះពាល់បក្សី (No poultry contact) - មិនមានភ្លុក ហាត់
- ធ្លាប់បានធ្វើដំណើរទៅខេត្តព្រះវិហារសប្តាហ៍មុននេះ - មិនដែលមានប្រតិកម្មជាមួយឱសថ

លទ្ធផលនៃការពិនិត្យអ្នកជំងឺ (Physical examination findings):
សញ្ញាជីវិត: សីតុណ្ហភាព 39° C, សម្ពាធឈាម 100/60 mmHg, ជីពចរ 100/min, ចង្វាក់ដង្ហើម : 25/min
ការពិនិត្យរាងកាយ (Physical Examination):
- មិនស្លេកស្លាំង (No pallor )
- មិនមានហូរឈាមក្រោមស្បែក (No skin bleeding)
- មិនបាត់បង់ស្មារតី ( No consciousness alteration)
- មិនរឹងក (No neck stiffness)
- មិនក្អក មិនហត់និងសំឡេងនៃការដកដង្ហើមធម្មតា
- សញ្ញា Kernig & Brutzenski ធម្មតា
- មិនឈឺពោះ, ហើមពោះ, កូរពោះទេ (No abdominal distension/pain/rumbling)
- មិនមានដុំនៅក្នុងពោះឬផាល និងថ្លើមធំទេ

- មិនរលាកត្រចៀក, បំពង់ក និងសង្កេតអណ្តាតសទេ (No ENT inflammation)

លទ្ធផលនៃការពិនិត្យឈាម៖

កិច្ចការដែលត្រូវធ្វើ៖

ផ្អែកលើ ព័ត៌មានគ្លីនីក លទ្ធផលនៃការអង្កេតវិភាគ និងរោគវិនិច្ឆ័យ ដែលផ្តល់អោយ ចូរអ្នក៖

សង្ខេបបញ្ហា ដោយបញ្ជាក់លំអិតពី (១):

បង្ហាញជម្រើសព្យាបាលដែលសមស្របជាងគេសម្រាប់អ្នកជំងឺខាងលើ និង ពន្យល់ (២) ហេតុផល។

(៣) ឆ្លើយសំណួរមេប្រយោគ។

រយៈពេល៖ ១៥នាទី

References:
1-World Health Organization 2005. The Treatment of Malaria
2-National Center for Malaria Control, Parasitology and Entomology (Website: www.cnm.gov.kh)

តារាងផ្តល់ពិន្ទុ:

គម្រោងព្យាបាល

គ្រូត្រួតពិនិត្យត្រូវគូសសំគាល់ប្រតិបត្តិការដែលចប់ការប្រឡង
PED ស្ថានីយ៍ទី 04គម្រោងព្យាបាល
ប្រធានបទជំងឺគ្រុនក្តៅស្រួចស្រាវ
បេក្ខជនឈ្មោះ........................ លេខសម្គាល់..............
មេប្រយោគឈ្មោះ........................ ហត្ថលេខា..............
ការវាយតម្លៃ012
I-សង្ខេបបញ្ហា
01 ព័ត៌មានអ្នកជំងឺ
- គ្រុនក្តៅខ្លាំងរយៈពេល៣ថ្ងៃមកហើយ មានរងារញាក់មុនក្តៅខ្លួន
- ធ្លាប់បានធ្វើដំណើរទៅខេត្តព្រះវិហារកាល៣សប្តាហ៍មុននេះ
- មិនបាត់បង់ស្មារតី (No consciousness alteration)
- មិនរឹងក (No neck stiffness) សញ្ញា Kernig & Brutzenski ធម្មតា
Dipstick: antigen of Malaria +
Microscopy: Plasmodium Falciparum (PF)+
- Hemoglobin: 12.0 g/dl
- Hct: 38%
- Platlet: 227,000/mm³
- WBC: 10.3 X 109/L
Differential:
- Neutrophile: 59.8%
- Lymphocyte : 26.9%
- Monocyte : 13.3%
- Eosynophile 0.0%

- CRP < 6 mg/L
- Glycemia: 95mg/dL
02 ប្រភេទជំងឺ កំរិតធ្ងន់ធ្ងរ និង មូលហេតុ ដែលនាំអោយឈឺ៖
ជំងឺគ្រុនចាញ់ កម្រិតស្រាលមូលហេតុមកពីប៉ារ៉ាស៊ីត Plasmodium Falciparum (P.F)+ or Plasmodium vivax (P.V) +
II-គម្រោងព្យាបាលជម្ងឺគ្រុនចាញ់(Management of Malaria in children)
ក- ព្យាបាលគ្រុនចាញ់ (Specific treatment)
ក-១-ការព្យាបាលជម្ងឺគ្រុនចាញ់ស្រាលប្រភេទ Plasmodium Falciparum (PF) or Plasmodium Vivax (PV) or mixed infection
03 ជម្រើសទី១
១-ឌីអ៊ីដ្រូអាតេមីស៊ីន-ពីពេរ៉ាគីន (DHA-PIP) + ព្រីម៉ាគីន (Primaquine)
២-Artesunate (A)+ Mefloquine (M) + Primaquine
កម្រិតប្រើ
- DHA (2-4mg/kg)- PIP (20mg/kg) បូកជាមួយ
-ព្រីម៉ាគីន៖ 0.75mg/kg មួយដួសគត់ ចំពោះ P.Falciparum
-ព្រីម៉ាគីន៖ 0.75mg/kg ក្នុងមួយសប្តាហ៍ រយៈពេល 8សប្តាហ៍ចំពោះ P.Vivax
*** ព្រីម៉ាគីន ហាមប្រើក្មេងអាយុតិចជាង ១ឆ្នាំ ឬ G6PD ចុះខ្សោយ
ការវាយតម្លៃ (ត)012
04 ពេញព្យាបាលជំងឺសរសៃឈាមករណីខាងក្រោម៖
-ការព្យាបាលជម្រើសទី១ពុំបានជោគជ័យ
-មិនអាចប្រើ DHA-PIP
05 ជម្រើសទី២
- គីនីន+ ដុកស៊ីស៊ីគ្លីន (Quinine + Doxycycline / tetracycline )
កម្រិតប្រើ
- គីនីន:10 mg/kg x 3 ដងក្នុង១ថ្ងៃ (30 mg/kg/ថ្ងៃ) រយៈពេល 7 ថ្ងៃ
- ដុកស៊ីស៊ីគ្លីន : 2mg/kg x 2 ដងក្នុង១ថ្ងៃ រយៈពេល 7 ថ្ងៃ

-តេត្រាស៊ីគ្លីន: 8.3mg/kg x 3ដងក្នុង១ថ្ងៃ (25mg/kg/ថ្ងៃ)រយៈពេល 7 ថ្ងៃ
*** តេត្រាស៊ីគ្លីន និង ដុកស៊ីស៊ីគ្លីន ហាមប្រើក្មេងអាយុ៨ឆ្នាំឬតិចជាង
ក-២-ការព្យាបាលជម្ងឺគ្រុនចាញ់ធ្ងន់ធ្ងរ និងcomplicated Falciparum malaria
06 ជម្រើសទី១
- អាតេស៊ូណាត តាមសរសៃ (Artesunate IV) ឬ អាតេមេតែចាក់សាច់ដុំ (Artemether IM) + DHA-PIP និង Primaquine
កម្រិតប្រើ
- អាតេស៊ូណាត 2.4 mg/kg IV ដូសទី1(12 h ក្រោយ ដូសទី 2, 12 h ក្រោយ ដូសទី 3),បន្ត រៀងរាល់ 24 h រហូតដល់ ដូស ទី 7)

- អាតេមេតែរ 3.2 mg/Kg IM( ថ្ងៃទី1), 1.6mg/kg IM(ថ្ងៃទី2 ដល់ថ្ងៃទី5)
បូកនឹង
- DHA-PIP ៣ថ្ងៃ ចាប់ពីថ្ងៃទី ៦ទៅ បើសិនជាអ្នកជម្ងឺអាចលេបបាន
- ព្រីម៉ាគីនមួយដួសគត់ ( បើសិនជាអ្នកជម្ងឺអាចលេបបាន)
ការវាយតម្លៃ (ត)012
07 ជម្រើសទី២
- គីនីន IV+ដុកស៊ីស៊ីគ្លីន ឬតេត្រាស៊ីគ្លីន(Quinine+Doxycycline /tetracycline)
កម្រិតដូសគីនីន
- គីនីន:10 mg/kg x 3 ដងក្នុង១ថ្ងៃ (30 mg/kg/ថ្ងៃ)
-ថ្ងៃទី១: -10mg/kg/4h ... -10 mg/kg/8h ... -10 mg/kg/8h
-ថ្ងៃទី២: -10mg/kg/8h ... -10mg/kg/8h ... -10mg/kg/8h
-ថ្ងៃទី៣ដល់ថ្ងៃទី៧បើក្មេងអាចលេបបាន ផ្តល់ គីនីន+ ដុកស៊ីស៊ីគ្លីន ឬ តេត្រាស៊ីគ្លីន អោយគ្រប់ ៧ថ្ងៃ
-ដុកស៊ីស៊ីគ្លីន : 2mg/kg x 2 ដងក្នុង១ថ្ងៃ ឬ
-តេត្រាស៊ីគ្លីន: 8.3mg/kg x 3 ដងក្នុង១ថ្ងៃ (25mg/kg/ថ្ងៃ)រយៈពេល 7 ថ្ងៃ
ខ- ព្យាបាល ទូទៅ (Symptomatic treatment)
08 Maintenance of fluid:
ក្មេងទម្ងន់ > 25 kg :
- IV fluid of 500ml x 3 for 24 hours
- 2 ដប Dextrose 5% ឬ D10% និង 1 ដប Normal saline 0.9 %
ក្មេងទម្ងន់ < 25kg:
- តិចជាង10 kg = 100ml/kg/ថ្ងៃ
- ពី10- 25kg = 60-90ml/kg/ថ្ងៃ
09 ការព្យាបាល cerebral malaria
Convulsion:
1-Diazepam: -0.1ml/kg ឬ 0.5mg/kg IR, -0.05ml/kg ឬ 0.25mg/kg
- បើនៅប្រកាច់ 10 នាទីក្រោយអាចបន្ថែម ១ ដួសទៀតIV
2-Phenobarbital: 3-5 mg/kg/dose IM រៀងរាល់ 8 h
Coma:
-ដាក់ position សុវត្ថិភាព, -តាមដាន សញ្ញាជីវិត, -បូមស្លេស រក្សាផ្លូវដង្ហើម, -ដាក់ Oxygen
-ឆែក និង រក្សា glycemia, calcemia, ionograme អោយនៅ កំរិតធម្មតា
10 ការព្យាបាល severe anemia
-រក្សាកំរិត Hemoglobine > 7 g/dl ឬ Ht > 20%
-ការបញ្ចូលឈាម : RBC 5-10 ml/kg ឬ whole blood 10-20ml/kg
11 ការព្យាបាល hypoglycemia
-បើសង្ស័យ ឬជាក់ច្បាស់ ថាមាន hypoglycemia ផ្តល់ D 10% 5ml/kg
12 ការព្យាបាល metabolic acidosis
-កែកុន hypovolemia ដោយ Ringer Acetate, NSS
-ផ្តល់ Sodium Bicarbonate 8.4% ប្រសិនបើ PH < 7.1
13 ការព្យាបាល Hyperparasitemia
-បើមាន hyperparasitemia > 20-30% ត្រូវធ្វើ Exchange transfusion
14 ការព្យាបាល Bacterial infection
-ប្រើ AB អោយបានសមស្រប
15 ការព្យាបាល ការហូរឈាម (bleeding)
-មានតិចតួចចំពោះក្មេងដែលមាន Falciparum Malaria
-Vit K1: 1mg/kg IM
-បញ្ចូលឈាម Transfusion of fresh whole blood
III-សំណួររបស់មេប្រយោគ
16 សំណួរទី១
-ចូររៀបរាប់ភ្នាក់ងារចំលងនិង causes ជម្ងឺគ្រុនចាញ់?
( មូសដែកគោលញី ; Plasmodium Falciparum, P. Vivax, P. Malaria, P. Ovale )
17 សំណួរទី២
-តើ Glasgow Coma Scale ឬ Blantyre Coma Scale យកសញ្ញាអ្វីដើម្បីវាយតម្លៃ Coma ?
- (Eye movements, Verbal response, Best motor response)
-តើ Glasgow Scoreប៉ុន្មាន ឬ Blantyre score ប៉ុន្មានដែលសន្មត់ថាមាន Coma?
( Glasgow score ≤ 9 ; Blantyre score ≤ 2 or 3 )
18 សំណួរទី៣
-តើមានសញ្ញាណខ្លះទៀតដែលចាត់ជា Severe or complicated falciparum malaria?
(Cerebral malaria, severe anemia, hypoglycemia, metabolic acidosis, hemoglobinuria, Shock, spontaneous bleeding, repeat generalized convulsionjaundice.......)
IV-ការវាយតម្លៃជារួម
19 ពន្យល់បានក្បោះក្បាយ និង ងាយយល់


តារាងសម្រាប់វាយតម្លៃ
Glasgow Coma Scale (adult and children who can speak)
Eyes openScale
-Spontaneously4
-To speech3
-To pain2
-Never1
Best verbal response
-Oriented5
-Confused4
-Inappropriate words3
-Incomprehensible sounds2
-None1
Best motor response
-Obeys commands6
-Localize pain5
-Withdraws limb from pain4
-Abnormal flexion3
-Abnormal extension2
-None1
Total <9 Coma 3 to 15

1. Rub knuckles on patient's sternum.
2. Firm pressure on thumbnail bed with horizontal pencil
3. Total score range from 3-15 Glasgow coma score ≤ 9

Blantyre Coma Scale
Eyes openScale
-Directed1
-Not directed0
Best verbal response
-Appropriate cry2
-Moan or inappropriate cry1
-None0
Best motor response
-Localized painful stimulus 2
-Withdwaw limb from pain1
-Absent response0
Total 5

1. Rub knuckles on patient's sternum.
2. Firm pressure on thumbnail bed with horizontal pencil
3. Total score =5
Blantyre coma score 2 or 3

ផ្នែកជំងឺកុមារ ស្ថានីយ៍ទី០៦-ការផ្តល់ដំបូន្មាន៖
ជំងឺគ្រុនចាញ់

PED Station 06/ Education: Malaria

ការណែនាំចំពោះបេក្ខជន

ប្រធានបទ៖ ការអប់រំស្តីពីជំងឺគ្រុនចាញ់ក្រោយការព្យាបាលនៅមន្ទីរពេទ្យ

គោលបំណង៖ វាយតម្លៃសមត្ថភាពក្នុងការអប់រំស្តីពីជំងឺគ្រុនចាញ់

ឈុតឆាក៖
អ្នកជាគ្រូពេទ្យព្យាបាលនៅផ្នែកជម្ងឺកុមារនៃមន្ទីរពេទ្យមួយ។ កុមារម្នាក់អាយុ១២ឆ្នាំនៅភ្នំពេញបាន ចូលមកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យដោយមានជំងឺគ្រុនចាញ់ ហើយត្រូវបានអនុញ្ញាតអោយ ត្រឡប់ទៅផ្ទះវិញបន្ទាប់ពីបានព្យាបាលជាសះស្បើយ។កុមារនោះរស់នៅក្រុងភ្នំពេញ ហើយតែង ទៅលេងក្រុមគ្រួសារនៅខេត្តព្រះវិហារ២ទៅ៣ដងក្នុង១ឆ្នាំ។

កិច្ចការដែលត្រូវធ្វើ៖

ចូរអ្នកធ្វើការពន្យល់អ្នកជំងឺនិងម្តាយ មុននឹងចេញពីមន្ទីពេទ្យអំពី៖

រយៈពេល៖ ១៥នាទី

References:
-Guidelines for the Treatment of Malaria, 2nd Edition; World Health Organization, 2010

ការអប់រំសុខភាព

គ្រូត្រួតពិនិត្យត្រូវគូសសំគាល់ប្រតិបត្តិការដែលចប់ការប្រឡង
PED ស្ថានីយ៍ទី 06ការអប់រំសុខភាព
ប្រធានបទជំងឺគ្រុនចាញ់
បេក្ខជនឈ្មោះ........................ លេខសម្គាល់..............
មេប្រយោគឈ្មោះ........................ ហត្ថលេខា..............
ការវាយតម្លៃ012
I-ការចាប់ផ្តើម
01 - ជម្រាបសួរប្រាប់ឈ្មោះនិងតួនាទី
- ពន្យល់អំពីអ្វីដែលត្រូវធ្វើនិងបញ្ជាក់មូលហេតុ។
-សុំការអនុញ្ញាត (Obtain consent)
02 -បញ្ជាក់អំពីឈ្មោះអាយុមុខងារនិងអាស័យដ្ឋានរបស់អ្នកជំងឺ។
03 -សួរនាំពីការយល់ដឹងពីជំងឺនិងការបង្ការជំងឺ។
II-ការការពន្យល់ណែនាំ
ក-អំពីជំងឺគ្រុនចាញ់
04 ពន្យល់ពីភ្នាក់ងារសញ្ញាអាការៈជំងឺ៖
- គ្រុនក្តៅរងារញាក់បែកញើស
- ឈឺក្បាលឈឺខ្នងឈឺចង្កេះចង់ក្អួត
- ថ្លើមឬអណ្ដើករីកធំ
ការវាយតម្លៃ (ត)012
05 ពន្យល់ពីផលវិបាក/Complications នៃជំងឺ៖
- អស់កម្លាំងខ្លាំង             -វិបត្តិស្មារតី
-ពិបាកដកដង្ហើម            -សម្ពាធឈាមចុះទាប
-ស្លេកស្លាំងនិងខាន់លឿង   -ទឹកនោមពណ៌ទឹកតែចាស់ ទឹកនោមតិច
-ប្រកាច់ច្រើនដង           -រាកក្អួតញឹកញាប់
-សន្លប់/សន្ធំ
06 ពន្យល់ពីការថែទាំព្យាបាលនៅផ្ទះ៖
- បរិភោគអាហារបំប៉នសំបូរជីវជាតិពិសេសជាតិដែកដូចជាថ្លើមឈាមធ្វើត្រកូន ត្រី សាច់ និងបន្លែផ្លែឈើផ្សេងៗ។
07 ពន្យល់ពីការត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ប្រសិនបើមានអាការៈដែលសង្ស័យថាជំងឺ លាប់ឡើងវិញ ជាអាទិ៍៖
- គ្រុនក្តៅរងារញាក់បែកញើស
- ឈឺក្បាលឈឺសាច់ដុំ និង ក្អួតចង្អោរ។
ខ-អំពីវិធានការបង្ការជំងឺ
08 ពន្យល់ពីមូលហេតុដែលនាំឱ្យមានជំងឺគ្រុនចាញ់៖
- មិនមែនជាជំងឺចាញ់ទឹកចាញ់ដីឬចាញ់អ្នកតាទេ
-ជាជំងឺបង្កដោយមេរោគដែលចម្លងជំងឺនេះពីមនុស្សម្នាក់ទៅម្នាក់ទៀតតាមរយៈមូស ដែកគោលញីខាំ។
09 ពន្យល់ពីកត្តាគ្រោះថ្នាក់ដែលអាចឱ្យកើតជំងឺ៖
- រស់នៅឬធ្វើដំណើរទៅតំបន់គ្រុនចាញ់
-មិនដេកក្នុងមុងដែលជ្រលក់ទឹកថ្នាំ
10 ពន្យល់ពីការបង្ការកុំឱ្យកើតជំងឺគ្រុនចាញ់ម្តងទៀត៖
ជំងឺគ្រុនចាញ់អាចកើតសាជាថ្មីឡើងវិញក្រោយពីការព្យាបាលជា។ដូចនេះត្រូវជៀស វាងកុំអោយមូសខាំពេលធ្វើដំណើរនិងស្នាក់នៅតំបន់ដែលមានជំងឺគ្រុនចាញ់ដោយ៖
- ដេកក្នុងមុងជ្រលក់ថ្នាំ
-ស្លៀកពាក់ខោជើងវែងនិងអាវដៃវែង
-ប្រើថ្នាំនិងប្រដាប់ដេញមូស
III-ការបញ្ចប់
11 ត្រួតពិនិត្យការយល់ដឹងឬការចងចាំចំណុចសំខាន់ៗរបស់អ្នកជំងឺ៖អ្នកជំងឺរំលឹកពី
-អាការៈដែលសង្ស័យថាជំងឺលាប់ឡើងវិញហើយត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់
- ការចំឡងនិងបង្ការជំងឺ
ការវាយតម្លៃ (ត)012
12 -សង្ខេបចំណុចសំខាន់ៗក្នុងការព្យាបាលនិងបង្ការជំងឺ
-អោយអ្នកជំងឺសួរ
- ថ្លែងអំណរគុណ។
IV-ការវាយតម្លៃជារួម
13 -និយាយមិនញាប់ពេក ភាសាសាមញ្ញនិង ពន្យល់តាមលំដាប់
-ធ្វើការពន្យល់ដោយមើលទឹកមុខអ្នកជំងឺ(ថាតើគាត់យល់ឬទេ)
ពិន្ទុសរុប (NEC)
Draft: Prof. PRAK Seng Hour; Rev & Formatting: OSP & WG.